ប្រទេសអ៊ីតាលីបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុង NICE (ប្រទេសបារាំង) កាលពីឆ្នាំ ២០១៦

(VOVWORLD) - ប៉ូលីសប្រទេសនេះបានចាប់ខ្លួនបុរសម្នាក់ដែលជាប់សង្ស័យថាបានផ្គត់ផ្គង់អាវុធដល់ជនល្មើសវាយប្រហាររដោយរថយន្តធុនធំទៅលើហ្វូងមនុស្សនៅទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំងនាឆ្នាំ ២០១៦ ដែលបណ្តាលឲ្យមនុស្ស ៨៦ នាក់បានស្លាប់។

នាថ្ងៃទី ២១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានជូនដំណឹងថា ប៉ូលីសរទេសនេះបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាបានផ្គត់ផ្គង់អាវុធដល់ជនល្មើសវាយប្រហាររថយន្តធន់ធំទៅលើហ្វូងមនុស្សនៅទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំងនាក្នុងឆ្នាំ ២០១៦ ដែលបណ្តាលឲ្យមនុស្ស ៨៦ នាក់បានស្លាប់។

យោងតាមបទបញ្ជារកតាមចាប់ខ្លួនរបស់អឺរ៉ុប ដែលដាក់ចេញដោយបារាំងប៉ូលីសអ៊ីតាលីបានចាប់ខ្លួនបុរសជនជាតិ អាល់បានី ឈ្មោះ Endri E អាយុ ២៨ ឆ្នាំនៅតំបន់ Sparanise ជិតទីក្រុង Naples ភាគខាងត្បូង។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីស កាលពីខែមីនា បានសំរេចចិត្តចេញសាលក្រមថា មុខសញ្ញាចំនួន ៨ ត្រូវបង្ហាញខ្លួននៅក្នុងតុលាការក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដូចពោលខាងលើនេះ។ ការជំនុំជម្រះនេះគ្រោងនឹងប្រារព្វធ្វើឡើងនៅឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ