ប្រទេសអ៊ីតាលីឯកភាពទទួលយកជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ
(VOVWORLD) -ប្រទេសអ៊ីតាលីបានឯកភាពបន្តទទួលយកជនចំណាក់ស្រុក ដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ រហូតដល់ពេលដែលសហភាពអឺរ៉ុប (EU) នាំចេញយុទ្ធសាស្ត្រដ៏ធំទូលាយថែមទៀត សំដៅបែងចែកចំនួន ជនចំណាកស្រុកប្រកដោយយុត្តិធម៌។
ជនចំណាកស្រុកទៅកាន់កំពង់ផែ Pozzallo, Sicil, អ៊ីតាលីបន្ទាប់ពីត្រូវបានគេជួយសង្គ្រោះនៅតាមសមុទ្រកាលពីថ្ងៃទី 16 ខែកក្កដា។ (រូបថត EFE-EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
តាមសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Enzo Moavero Milanesi ដែលបាននាំចេញនាថ្ងៃទី ២៣ កក្កដា ក្រោយពីជំនួបចរចាជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Maas នៅ ទីក្រុងប៊ែកឡាំងថា បណ្ដាដៃគូ EU នឹងស្វែងរកដំណោះស្រាយអំពីយុទ្ធសាស្ត្រចំពោះបញ្ហាជនចំណាកស្រុក ក្នុងរយៈពេល ៥ សប្ដាហ៍ខាងមុខ។ ក្នុងពេលវេលានោះ ទីក្រុងរ៉ូមនឹងធានាថាបណ្ដានាវាជួយសង្គ្រោះ ជនចំណាកស្រុកអាចចូលចតនៅកំពង់ផែរនៃប្រទេសនេះ។ ទន្ទឹមនឹងនេះ លោក ក៏បានចាត់ទុកថា បណ្ដាប្រទេស EU គប្បី "ពិនិត្យឡើងវិញនូវ គោលការណ៍ប្រតិបត្ដិការទាំងស្រុង ហើយជៀសវាងលំហូរ ជនចំណាកស្រុកចូលមកប្រទេសតែមួយគត់ប៉ុណ្ណោះ" ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas មានក្ដីសង្ឃឹមថា ប្រទេស EU ទាំងឡាយគាំទ្របណ្ដាការព្រមព្រៀងនាពេលបច្ចុប្បន្ន ក្នុងនោះមានការជួយសង្គ្រោះនៅលើសមុទ្រផងដែរ។
តាមតួរលេខស្ថិតិរបស់ អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (IMO) ថា តាំងពីដើមឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៨ កក្កដា កន្លងទៅ មានជនចំណាកស្រុក និងជនភៀសខ្លួនជិត ៥២ ពាន់នាក់បានមកកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ។ ទន្ទឹមនឹងនេះដែរ ចំនួនជនចំណាកស្រុកដែលបាត់បង់ជីវិតតាំងពីដើមឆ្នាំ ២០១៨ ដល់បច្ចុប្បន្ននេះគឺមានជិត ១៥០០ នាក់ផងដែរ៕