ប្រទេសអាមេរិកខាងត្បូងជាច្រើនប្រកាសស្ថានភាពអាសន្ន
(VOVWORLD) - ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque កាលពីថ្ងៃទី១៧មីនាបាន ប្រកាសស្ថានភាពអាសន្នក្នុងបរិបទដែលប្រទេសនេះកំពុងចាត់វិធានការ ជាច្រើនសំដៅរាំងខ្ទប់ការរីករាលដាលនៃវីរុស SARS-CoV-2 ដែលបង្កឡើង ជំងឺរលាកផ្លូវដង្ហើម (Covid-19)។
ពលរដ្ឋវេណេហ្ស៊ុយអេឡារងចាំនៅតំបន់ព្រំដែនជាប់ជាមួយកូឡុំប៊ីកាលពីថ្ងៃទី១២មីនា (រូបថត៖ AFP/TTXVN) |
ក្នុងនោះមានសំណូមពរដាក់នៅដាច់ ដោយឡែកជាបង្ខំចំពោះអ្នកមានអាយុជាង៧០ឆ្នាំ ចាប់ពីថ្ងៃទី២០មីនាដល់ ថ្ងៃទី៣១ឧសភា។ គិតរហូតដល់ពេលនេះ កូឡុំប៊ីបានកត់ត្រាអ្នកឆ្លង SARS-CoV-2 ចំនួន៧៥នាក់។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលប៉េរូក៏បានប្រកាសស្ថានភាព អាសន្ន ដោយដាក់ចេញវិធានការជាច្រើនដើម្បីបង្ការប្រឆាំងនឹងជំងឺឆ្លង ដូចជា បិទច្រកទ្វារព្រំដែន ផ្អាកសិទ្ធិធ្វើដំណើរដោយសេរី ហើយសំណូម ពរឲ្យប្រជាជនស្នាក់និងធ្វើការនៅផ្ទះ។ ប្រទេសនេះមានអ្នកឆ្លង SARS-CoV-2 ចំនួន៧១នាក់។
បូលីវីនិងហុងឌូរ៉ាសក៏បានចាត់វិធានការប្រហាក់ប្រហែលសំដៅរាំង ខ្ទប់ការរីករាលដាលនៃជំងឺ Covid-19 ផងដែរ៕