ប្រទេសអាមេរិករំលើកវិញ្ញណក្ខន្ធលើកទី ១៥ ទិវាការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា
|
ប្រទេសអាមេរិករំលើកវិញ្ញណក្ខន្ធលើកទី ១៥ ទិវាវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា (VNA) |
(VOVworld) – នាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៦ ឈ្មោះនៃជនរងគ្រោះចំនួន ៣ពាន់
នាក់ដែលបានស្លាប់ក្នុងបណ្ដាការវាយប្រហារភេរវកម្មបង្ហូឈាមខ្លាំងបំផុតក្នុង
ប្រវត្តិសាស្ត្រនៃប្រទេសអាមេរិកដែលបានកើតមានឡើង ១៥ ឆ្នាំមុននេះ ត្រូវ
បាន អានឡើងវិញនៅទីកន្លែងលេខ ០ (Ground Zero) សព្វថ្ងៃជាសារៈមន្ទីរំលឹក
វិញ្ញណក្ខន្ធបណ្ដាជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញានិងជា
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនៅទីក្រុង New York។ ពិធីគោរពវិញ្ញ
ណក្ខន្ធបានប្រព្រឹត្តទៅក្នុងអំឡុង ៦ នាទី ដែលគូសសម្គាល់ ៦ នាទីភិតភ័យ
នៃការវាយប្រហារភេរវកម្មនេះ។ តាមគំរោង ប្រធានាធិបតីអាមេរិក លោក
Barack Obama នឹងមានបទសន្ទរៈកថាមួយ។ ក្នុងបទថ្លែងការណ៍មួយ នា
ថ្ងៃទី ១០ កញ្ញា លោក Obama បានអះអាងថា៖ ប្រទេសអាមេរិកមិនអត់
ឧនជាមួយអ្នកណាដែលមានឧបាយកលបែកបាកប្រទេសនេះ៕