ប្រទេសអ៉ីរ៉ង់គ្រោងនឹងបង្ហាញមុខម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមជំនាន់ថ្មី
(VOVWORLD) - មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានអះអាង ថាទីក្រុងតេអេរ៉ង់នឹងបង្ហាញមុខម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមជំនាន់ថ្មីនាពេលឆាប់ៗនេះ។
ប្រទេសអ៉ីរ៉ង់គ្រោងនឹងបង្ហាញមុខម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមជំនាន់ថ្មី (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងចំពេលដែលអ៊ីរ៉ង់កំពុងចាត់វិធានការជាបន្តបន្ទាប់ដើម្បីកាត់របន្ថយការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសមហាអំណាចនានា។ ចាប់តាំងពីខែឧសភាឆ្នាំ ២០១៩ អ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ពោលគឺ មួយឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនិងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ផងដែរ៕