ប្រទេសអ៊ីរ៉ង់នឹងប្តឹងអាមេរិកដោយសារបទដាក់ទណ្ឌកម្ម

(VOVWORLD) -នាថ្ងៃទី ១៨ ខែមិនា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថា រាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សលោក ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងដាក់ពាក្យបណ្ដឹងមជ្ឈដ្ឋានមន្ត្រីអាមេរិក ដោយសារបង្ករស្ថានភាពលំបាក់ដល់ប្រទេសនេះ។
ប្រទេសអ៊ីរ៉ង់នឹងប្តឹងអាមេរិកដោយសារបទដាក់ទណ្ឌកម្ម - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ http://www.nhandan.com.vn)

ក្នុងសុន្ទរកថា ដែលបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ជាតិនោះ លោកប្រធានាធិបតី Hassan Rouhani បានរិះគន់បទដាក់ទណ្ឌកម្មរបស់អាមេរិក ដែលប៉ះពាល់ដល់តម្លៃ រូបិយប័ណ្ណក្នុងស្រុក Rial  ក៏ដូចជាបង្កើនអតិផរណាប៉ុន្តែលោកបានអះអាងថារដ្ឋាភិបាលអ៊ីរ៉ង់នឹងជំនះពុះពារលើគ្រាលំបាកនេះ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាង Tehran និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង ចិន រុស្ស៊ី អាមេរិក និងអាល្លឺម៉ង់) ។ តាមនោះ អ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ ហើយបណ្ដាប្រទេសលោកខាងលិចព្រមទទួលដកហូតបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ នាខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់និងដាក់ទណ្ឌកម្មសារជាថ្មីទៅលើអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ