ប្រទេសអ៊ីរ៉ង់ព្រមានពីការកាត់បន្ថយការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើ EU មិនគោរពតាមការសន្យារបស់ខ្លួនទេ

(VOVWORLD) -    នាថ្ងៃទី ១១ ខែកក្កដា ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយកិច្ចការបរទេសចំណុះរដ្ឋសភាអ៊ីរ៉ង់ លោក Mojtaba Zolnour បានព្រមានថា ប្រសិនបើបណ្តាប្រទេសសហភាពអឺរ៉ុប (EU) មិនបានអនុវត្តការសន្យារបស់ខ្លួនតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេគឺ ទីក្រុងតេអេរ៉ង់នឹងចាត់វិធានការ «យ៉ាងខ្លាំងក្លា» ថែមទៀត ដើម្បីកាត់បន្ថយកាតព្វកិច្ចរបស់ប្រទេសរដ្ឋអ៊ីស្លាមនេះផងដែរ។
ប្រទេសអ៊ីរ៉ង់ព្រមានពីការកាត់បន្ថយការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើ EU មិនគោរពតាមការសន្យារបស់ខ្លួនទេ - ảnh 1 ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយកិច្ចការបរទេសចំណុះរដ្ឋសភាអ៊ីរ៉ង់ លោក Mojtaba Zolnour 

យោងតាមទីភ្នាក់ងារព័ត៌មានជាផ្លូវការ Fars របស់អ៊ីរ៉ង់ លោក Mojtaba Zolnour បានលើកច្បាស់ថា «ក្នុងករណីដែលសហភាពអឺរ៉ុបមិនបានអនុវត្តតាមការប្តេជ្ញា របស់ខ្លួននៅក្នុងរយៈពេល ៦០ ថ្ងៃ អ៊ីរ៉ង់នឹងអនុវត្តយ៉ាងខ្លាំងនូវជំហានទី៣»។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងថានឹងគ្មានកិច្ចចរចាណាមួយជាមួយអាមេរិកនោះទេប្រសិនបើការដាក់ទណ្ឌកម្មនៅតែមានតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ