ប្រទេសអឺរ៉ុបជា​ច្រើន​ បង្កើនសកម្មភាពយោធា

(VOVWORLD) - នៅថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងការពារជាតិប៊ុលហ្គារីបានប្រកាសថា ទាហានចំនួន១៥០នាក់ និងសម្ភារៈយោធារបស់អាមេរិក បានមកដល់ប្រទេសប៊ុលហ្គារីនៅថ្ងៃទី ២២ និង ២៤ ខែកុម្ភៈ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់ទាហាន ក្នុងបរិបទនៃភាពតានតឹងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសអឺរ៉ុបជា​ច្រើន​ បង្កើនសកម្មភាពយោធា - ảnh 1រូបភាព៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិហុងគ្រីបានប្រកាសថា នឹងដាក់ពង្រាយទាហានមួយចំនួននៅជិតព្រំដែនជាមួយអ៊ុយក្រែន ជាផ្នែកមួយដើម្បីត្រៀមខ្លួន អនុវត្តបេសកកម្មមនុស្សធម៌។

នៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសថា ទីក្រុងប៊ែរឡាំង អាចនឹងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសលីទុយអានី ដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការ នូវឯករាជ្យភាពនៃតំបន់ទាំងពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Stoere បានបញ្ជាក់ថា ទីក្រុង Oslo នឹងជំរុញការធ្វើសមយុទ្ធ Cold Response របស់អង្គការណាតូនៅខែក្រោយ ដែលបានគ្រោងទុកតាំងពីយូរមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ