ប្រទេសអឺរ៉ុបជាច្រើនគ្រោងនឹងស៊ើបអង្កេតអំពីសំណុំឯកសារប៉ាណាម៉ា

ប្រទេសអឺរ៉ុបជាច្រើនគ្រោងនឹងស៊ើបអង្កេតអំពីសំណុំឯកសារប៉ាណាម៉ា - ảnh 1
ប្រធានាធិបតីប៉ាណាម៉ាលោក Juan Carlos Valera អះអាងថា នឹងសហការជាមួយប្រទេសដទៃក្នុងការស៊ើបអង្កេតរឿងហេតុនេះ (រូបថត៖TTXVN)

(VOVworld) - មួយថ្ងៃក្រោយពីសារព័ត៌មានផ្សាយអំពីករណីលេចធ្លាយឯកសារធំ
បំផុតតាំងពីមុនមកមានឈ្មោះ “សំណុំឯកសារប៉ាណាម៉ា” នោះ នាថ្ងៃទី៥ មិនា
ប្រទេសជាច្រើនលើពិភពលោកបានប្រកាសថា នឹងដំណើរការស៊ើបអង្កេតលើព័ត៌
មានទាក់ទិនដល់រឿងហេតុនេះ។​ឯកសារបែកធ្លាយទាក់ទិនដល់សកម្មភាពរបស់
ក្រុមហ៊ុនច្បាប់ Mossack Fonseca នៅប៉ាណាម៉ាបានសរឲ្យឃើញថា ក្រុមហ៊ុននេះ
បានជួយឧបត្ថម្ភជន មានអំណាចក៏ដូចជាថ្នាក់ដឹកនាំជាច្រើនលើពិភពលោកក្នុង
អំពើគេចពន្ធ។ តាមកាសែត “Sueddeutsche Zeitung” ក្នុងច្បាប់ចេញនាថ្ងៃទី៥ មេសា
ថា មាន ជនអាល្លឺម៉ង់រាប់ពាន់នាក់និងធនាគារយ៉ាងហោចណាស់២៨នៃប្រទេស
នេះ ស្ថិតក្រោមការស៊ើបអង្កេតដោយត្រូវសង្ស័យទាក់ទិនដល់ក្រុមហ៊ុន Mossack
 Fonseca។
នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីអេស្ប៉ាញ់និងប្រទេសអឺរ៉ុបមួយចំនួនដូចជាស្វីស អូទ្រីស
 ន័រវេស ស៊ុយអែត អ៊ុយក្រែន និងអូស្ត្រាលី ក៏បានប្រកាសថា នឹងធ្វើការស៊ើបអង្កេត
បុគ្គល ក្រុមហ៊ុន និងធនាគារដែលមានឈ្មោះក្នុងសំណុំរឿងប៉ាណាម៉ា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ