ប្រទេសអឺរ៉ុប​ជាច្រើន​ចេញសេចក្តីថ្លែងការណ៍​រួម​ដោយ​អំពាវនាវ​ឱ្យ​ជំរុញ​គោលនយោបាយ​ប្រឆាំងការបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - សេចក្តីថ្លែងការណ៍រួមនេះត្រូវបានតាក់តែងដោយដាណឺម៉ាក មានការចូលរួមរបស់អូទ្រីស អាល្លឺម៉ង់ អេស្បាញ ហ្វាំងឡង់ អៀរឡង់ លុចសំបួ ឡាតវី ហូឡង់ ស៊ុយអែត និងស្លូវេនី។
ប្រទេសអឺរ៉ុប​ជាច្រើន​ចេញសេចក្តីថ្លែងការណ៍​រួម​ដោយ​អំពាវនាវ​ឱ្យ​ជំរុញ​គោលនយោបាយ​ប្រឆាំងការបម្រែបម្រួលអាកាសធាតុ - ảnh 1រដ្ឋមន្ត្រីអាកាសធាតុដាណឺម៉ាក លោក Dan Jorgensen (រូបថត៖ រ៉យទ័រ)

កាលពីថ្ងៃទី ៦ ខែមេសា បណ្តាប្រទេសជាសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ថា បណ្តាប្រទេស EU ចាំបាច់ត្រូវពន្លឿនដំណើរការចរចាស្តីពីគោលនយោបាយប្រឆាំងការបម្រែបម្រួលអាកាសធាតុ និងធ្វើសកម្មភាពប្រកបដោយមហិច្ឆតាបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានតាក់តែងដោយដាណឺម៉ាក មានការចូលរួមរបស់អូទ្រីស អាល្លឺម៉ង់ អេស្បាញ ហ្វាំងឡង់ អៀរឡង់ លុចសំបួ ឡាតវី ហូឡង់ ស៊ុយអែត និងស្លូវេនី។ ប្រទេសទាំងនេះមានទស្សនៈរួមដោយចាត់ទុកថា នេះគឺជាពេលវេលា សម្រាប់បណ្ដាប្រទេស EU ជំរុញដំណើរការផ្ទេរប្ដូរបៃតង។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា ការពន្យារពេល ឬការស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាព នឹងធ្វើឲ្យអឺរ៉ុបពឹងផ្អែកលើប្រភពថាមពលពីខាងក្រៅកាន់តែធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យ EU ពន្លឿនការចរចាលើគោលនយោបាយថ្មីស្ដីពីប្រឆាំងនឹងការប្រែប្រមូលអាកាសធាតុ ហើយនាំចេញការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាជាងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ