ប្រទេសអឺរ៉ុបជាច្រើនទូទាំងពិភពលោកចាប់ផ្តើមបន្ធូបន្ថយការរក្សាគម្លាតសង្គម
(VOVWORLD) - បន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍ ដែលអនុវត្តន៍វិធានការរឹតត្បិត ដើម្បីការពារការរីករាលដាលនៃការឆ្លងឆ្លងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មក ប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គម ចាប់ពីថ្ងៃទី ៤ ឧសភានេះ។
ប្រជាជនអស្ប៉ាញចាប់ផ្តើមចេញទៅហាត់ប្រាណខណៈដែលបទរក្សាគម្លាតសង្គមត្រូវបានបន្ធូបន្ថុយ |
នៅប្រទេសអ៊ីតាលី វិស័យកម្មន្តសាល សំណង់និងការចែកចាយដល់សាខានានាត្រូវបានអនុញ្ញាតឱ្យ ធ្វើប្រតិ បត្តិការ ចាប់ពីថ្ងៃទី ៤ ឧសភា។ នៅថ្ងៃទី ១៨ ខែឧសភា អង្គភាពអាជីវកម្មលក់រាយទាំងអស់ សារមន្ទីរ ទីតាំងវប្បធម៌និងបណ្ណាល័យ អាច បើកដំណើរការឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយសាលារៀន នឹងនៅ តែបិទទ្វាររហូតដល់ខែកញ្ញា។ វិស័យទេសចរណ៍គឺជាវិស័យមួយ ដែលបន្តដាក់កំហិត សម្រាប់វិសាលភាពទីក្រុងលំនៅដ្ឋាន។
នៅឯប្រទេសអេស្ប៉ាញវិញ ចាប់ពីថ្ងៃទី ៤ ខែឧសភា អង្គភាពអាជីវកម្មខ្នាតតូចមួយចំនួន ដូចជាហាងកាត់ សក់ អាចទទួលភ្ញៀវម្នាក់ៗ តាមការណាត់ជួប។ ហាងទំនិញតូចៗ សារមន្ទីរ រង្គសាល សួនច្បារនិងភោជនីយដ្ឋានក៏ដូចជាសណ្ឋាគារត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅថ្ងៃទី ១១ ខែឧសភា។ រហូតដល់ពេលអស់សុពលភាពនៃការដាក់កំហិត ប្រជាជនអេស្ប៉ាញនឹងមិនអាចចេញពីខេត្តដែលពួកគេស្នាក់នៅនោះទេ។
ចំណែកប្រទេសអាល្លឺម៉ង់បានអនុញ្ញាតឱ្យបើកសាលារៀននៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី ៤ ខែឧសភា។ ចាប់តាំងពីថ្ងៃទី ៤ ឧសភា រដ្ឋាភិបាលប៉ូឡូញបានប្រកាសបើកសណ្ឋាគារ មជ្ឈមណ្ឌលលក់ទំនិញ។ មុនពេលនោះ ដាណឺម៉ាកនិងន័រវែស ជាប្រទេសអឺរ៉ុបដំបូងគេដែលបន្ធូរបន្ថយការរក្សាគម្លាតសង្គម៕