ប្រទេសអឺរ៉ុបជាច្រើនបានកត់ត្រាចំនួនករណីឆ្លងជំងឺនិងស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើង

(VOVWORLD) - អាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺច្រើនបំផុត បន្ទាប់មកគឺប្រេស៊ីលឈរលំដាប់ថ្នាក់ទី២ អំពីចំនួនករណីស្លាប់ ខណៈដែលឥណ្ឌាឈរលំដាប់ថ្នាក់ទី២អំពីចំនួនករណីឆ្លងជំងឺ។

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២០ ខែតុលា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ជិត ២៤៣ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥ លាននាក់បានស្លាប់។ អាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺច្រើនបំផុត បន្ទាប់មកគឺប្រេស៊ីលឈរលំដាប់ថ្នាក់ទី២ អំពីចំនួនករណីស្លាប់ ខណៈដែលឥណ្ឌាឈរលំដាប់ថ្នាក់ទី២អំពីចំនួនករណីឆ្លងជំងឺ។

ទ្វីបអាស៊ីកំពុងជាតំបន់ដែលរងផលប៉ះពាល់បំផុតដោយមានចំនួនករណីឆ្លងជំងឺជាង ៧៨លាននាក់ បន្ទាប់មកគឺទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ប៉ុន្តែ បើគិតតាមចំនួនករណីស្លាប់ ទ្វីបអឺរ៉ុបបានចាត់ត្រចំនួនករណីស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុត បន្ទាប់មកគឺអាមេរិកខាងត្បូង ទ្វីបអាស៊ី និងអាមេរិកខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ