ប្រទេសអឺរ៉ុបមួយចំនួន ដកវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ស្ទើរតែទាំងអស់
(VOVWORLD) - នៅទ្វីបអឺរ៉ុប ស្វីសបានក្លាយទៅជាប្រទេសបន្ត ដែលបានប្រកាសកការដកវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩ ស្ទើរតែទាំងអស់ដោយសារលក្ខខ័ណ្ឌបច្ចុប្បន្នបានអនុញ្ញាតឲ្យប្រទេសនេះវិលត្រឡប់មកគន្លងប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស។
ជីវិតកំពុងវិលទៅរកភាពប្រក្រតីនៅប្រទេសន័រវែស (រូបថត៖ រ៉យទ័រ) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៧ មករា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជិត ៤១៨ លាននាក់ និងករណីស្លាប់ជាង ៥,៨៦ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងផលប៉ះពាក់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានករណីឆ្លងជំងឺជិត ៨០ លាននាក់ និងករណីស្លាប់ជាង ៩៥២ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
នៅទ្វីបអឺរ៉ុប ស្វីសបានក្លាយទៅជាប្រទេសបន្ត ដែលបានប្រកាសកការដកវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩ ស្ទើរតែទាំងអស់ដោយសារលក្ខខ័ណ្ឌបច្ចុប្បន្នបានអនុញ្ញាតឲ្យប្រទេសនេះវិលត្រឡប់មកគន្លងប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស។
អាល្លឺម៉ង់នឹងដកវិធានការរឹតត្បាតស្ទើរតែទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺ
រាតត្បាតកូវីដ ១៩ តាមផែនការ ក្នុងបរិបទដែលប្រទេសនេះបានឆ្លងកាត់ចំណុច "កំពូល" នៃរលកឆ្លងជំងឺរាតត្បាតដោយវីរុស្សបំប្លែងថ្មី Omicron ផងដែរ៕