ប្រទេសអាល្លឺម៉ង់ បារាំង លើកសំណើរអំពីមូលនិធិស្តារ EU ឡើងវិញដោយមានទឹកប្រាក់ ៥០០ ពាន់លានអឺរ៉ូ
(VOVWORLD) - ប្រទេសអាល្លឺម៉ង់និងបារាំងកាលពីថ្ងៃទី ១៨ ខែឧសភាបានលើកសំណើរអំពីចំណុចសំខាន់ៗសម្រាប់មូលនិធិស្តារសហភាពអឺរ៉ុបឡើងវិញដោយមានទឹកប្រាក់ចំនួន ៥០០ ពាន់លានអ៊ឺរ៉ូ ដើម្បីដោះស្រាយផលវិបាកសេដ្ឋកិច្ចតំបន់ដោយជំងឺរាតត្បាត Covid-19 ។
ប្រភេទប្រាក់អឺរ៉ូនៅ Lille ប្រទេសបារាំង។ (ប្រថត៖ AFP/TTXVN) |
យោងតាមសំណើនេះ គណៈកម្មការអឺរ៉ុប (EC) នឹងទទួលបានកញ្ចប់បំណុលចំនួន ៥០០ ពាន់លានអឺរ៉ូក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីគាំទ្រដោយផ្ទាល់ដល់ប្រទេសនានាដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងន់បំផុត ហើយភារកិច្ចរបស់ប្រធាន EC លោក Ursula von der Leyen គឺជាការបញ្ចុះបញ្ចូលបណ្តាប្រទេសជាសមាជិក អំពីគម្រោងនេះ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថាមូលនិធិស្តារឡើងវិញដូចពោលខាងលើនេះនឹងមិនមែនជាទឹកប្រាក់កម្ចីទេ ប៉ុន្តែវាជាទឹកប្រាក់ឧបត្ថម្ភវិញតែម្តង។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសង្កត់ធ្ងន់លើភាពចាំបាច់និងសមភាពនៃមូលនិធិស្តារឡើងវិញនេះដែលនឹងត្រូវបានសងជាបណ្តើរៗ តាមរយៈថវិកាមួយចំនួនរបស់ EU នាពេលអនាគត៕