ប្រទេសអាល្លឺម៉ង់ជឿជាក់ថាសហភាពអឺរ៉ុបនឹងឈានដល់សម្រេចបានកិច្ចព្រមព្រៀងស្តីពីថវិកានាពេលឆាប់ៗនេះ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រកាសថាសហភាពអឺរ៉ុប មានទំនុកចិត្តថាសហភាពអឺរ៉ុបនឹងសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការអនុម័តលើកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើម លើសពី ១,៨ ពាន់លានអឺរ៉ូដែលទាក់ទងទៅនឹងថវិកាប្លុកនេះនិងកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញនពេលឆាប់ៗនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas (រូបថត៖ DW) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ពោលគឺមានត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកសហភាពអឺរ៉ុបខាងកើតចំនួន ២ រួមមានប្រទេសប៉ូឡូញនិងហុងគ្រី បានប្រកាសថានឹងប្រើសិទ្ធិវ៉េតូលើកញ្ចប់ថវិកាជាង ១,១ ពាន់លានអឺរ៉ូរបស់ EU ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៧ ក៏ដូចជាកញ្ចប់នៃការស្តារសេដ្ឋកិច្ចឡើងវិញដោយមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអ៊ឺរ៉ូដែលប្លុកនេះបានអនុម័តកាលពីខែកក្កដាឆ្នាំ ២០២០ ដើម្បីជួយប្រទេសជាសមាជិក ក្រោយពីវិបត្តិជំងឺរាតត្បាត Covid-19 នោះរដ្ឋមន្រ្តីក្រសួងការបរទេសអាឡឺម៉ង់លោក Heiko Maas បានឲ្យដឹងថាទឹកប្រាក់ពាក់ព័ន្ធនឹងភាពចម្រូង ចម្រាសនាពេលបច្ចុប្បន្ន គឺធំសម្បើមណាស់ ហើយប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើន ត្រូវការថវិកាជាបន្ទាន់ ហេតុដូច្នេះសហភាពអឺរ៉ុបត្រូវតែរកដំណោះស្រាយមួយឱ្យបានឆាប់ៗ ហើយប្លុកមានលទ្ធភាពគ្រប់គ្រាប់ដើម្បីអនុវត្ត ប្រការនេះបានផងដែរ៕