ប្រទេសអាល្លឺម៉ង់បដិសេធគំនិត “ការទូតវ៉ាក់សាំង”
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីគោលនយោបាយសុខាភិបាលអន្តរជាតិ នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានច្រានចោលគំនិត “ការទូតវ៉ាក់សាំង” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ន។
រដ្ឋមន្រ្តីក្រសួងការបរទេស Maas បានចាត់ទុកថា “ការទូតវ៉ាក់សាំង” គឺផ្តោតលើអត្ថប្រយោជន៍របស់ប្រទេសដែលមានវ៉ាក់សាំងជាជាងប្រទេសដែលមានតម្រូវការចាក់វ៉ាក់សាំងជាបន្ទាន់។ លោករូបនេះបានសង្កត់ធ្ងន់ថា៖ “វ៉ាក់សាំងជាតិនិយមមិនមែនជាមធ្យោបាយត្រឹមត្រូវទេ” ហើយបានបញ្ជាក់ថា មានតែខ្នាតសកលទេ ដែលអាចឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ -១៩ ប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានោះ នាយកវិទ្យាស្ថានសុខាភិបាលអាល្លឺម៉ង់ (Difäm) នៅទីក្រុង Tübingen លោកស្រី Gisela Schneider បានចាត់ទុកថា អ្វីដែលត្រូវធ្វើគឺបង្កើតប្រព័ន្ធសុខាភិបាលដែលមានលទ្ធភាពធន់៕