ប្រទេសអូស្ត្រាលីបានបំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP

(VOVWORLD) -នាថ្ងៃទី ១៧ ខែតុលា ព្រឹទ្ធសភាអូស្ត្រាលីបាន ផ្តល់សច្ចាប័ន លើកិច្ចព្រម ព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ 
ប្រទេសអូស្ត្រាលីបានបំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP - ảnh 1 ប្រទេសអូស្ត្រាលីបានបំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP

ការដែលសភាជាន់ទាបបានអនុម័តកាលពីខែមុននោះ ប្រទេស អូស្ត្រាលីបានបំពេញយ៉ាងពេញលេងរាល់បែបបទលើការផ្តល់សច្ចាប័ន ជាផ្លូវការ សម្រាប់កិច្ចព្រមព្រៀង CPTPP ហើយបានក្លាយជាប្រទេសទីបួនដែលផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅ Canberra នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសង្កត់ធ្ងន់ថានេះគឺជា«ឱកាសមាស» សម្រាប់ សហគ្រាសនៃប្រទេសនេះ។         រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អូស្ត្រាលី លោក Simon Birmingham បានអះអាងថាដោយមានការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង CPTPP នោះ អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចអូស្រ្តាលី នឹងត្រូវបានពង្រីកយ៉ាងខ្លាំងក្លា ហើយ លោកក៏បន្តទៀតថាសហគ្រាសធុនតូច និងមធ្យមអាចដណ្តើមយកបាននូវលទ្ធភាពដ៏ល្អបំផុតដើម្បីឈានទៅពង្រីកទីផ្សារថ្មីៗតាមរយៈនោះជួយឱ្យមូលដ្ឋានធ្វើអាជីវកម្មនិងប្រជាកសិករទទួលបានប្រាក់ ចំណូលនិងការងារធ្វើបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ