ប្រទេសអាស៊ានទាំង ៦ នឹងចូលរួមសមយុទ្ធខ្សែក្រវ៉ាត់​ប៉ាស៊ីហ្វិក​នៅ​សហរដ្ឋអាមេរិក

(VOVWORLD) - ប្រទេសអាស៊ានចំនួន ៦ នឹងចូលរួមសមយុទ្ធនាវាចរណ៍លើកទី ២៨ នេះរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ ព្រមទាំងសម្ព័ន្ធមិត្តដ៏សំខាន់ៗរបស់សហរដ្ឋអាមេរិកមកពីជុំវិញពិភពលោក។
ប្រទេសអាស៊ានទាំង ៦ នឹងចូលរួមសមយុទ្ធខ្សែក្រវ៉ាត់​ប៉ាស៊ីហ្វិក​នៅ​សហរដ្ឋអាមេរិក - ảnh 1កងទ័ពជើងទឹកឥណ្ឌូនេស៊ីប្រកាសសមយុទ្ធ RIMPAC 2022  (ប្រភព៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី)

ប្រទេសជាសមាជិកអាស៊ានចំនួន ៦ រួមទាំងប្រទេសដទៃទៀតចំនួន ២០ នឹងចូលរួមសមយុទ្ធនាវាចរណ៍ដ៏ធំបំផុតនៅលើពិភពលោក "ខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក" (RIMPAC) លើកទី ២៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសមួយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ឧសភា បានឲ្យដឹងថា ប្រទេសអាស៊ានចំនួន ៦ នឹងចូលរួមសមយុទ្ធនាវាចរណ៍លើកទី ២៨ នេះរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ ព្រមទាំងសម្ព័ន្ធមិត្តដ៏សំខាន់ៗរបស់សហរដ្ឋអាមេរិកមកពីជុំវិញពិភពលោក។         មេបញ្ជាការយោធាលេខ ១ ឥណ្ឌូនេស៊ី លោកវរសេនីយ៍ឯក Daru Cahyo Sumirat បាននិយាយថា "ខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក" គឺជាសមយុទ្ធកងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលរៀបចំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយមានការចូលរួមពីកងទ័ពជើងទឹកនៃបណ្តាប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ព្រមទាំងអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសអឺរ៉ុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ