ប្រទេសអេស្ប៉ាញពិនិត្យការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
|
ការដើរដង្ងែក្បួននៅទីក្រុង Madrid សំដៅគាំទ្ររដ្ឋប៉ាឡេស្ទុិន
នាថ្ងៃទី១៧កក្កដាកន្លងទៅ (រូបថតៈGetty Images) |
(VOVworld)-រដ្ឋាភិបាលអេស្ប៉ាញមិនលើកលែងលទ្ធភាពទទួលស្គាល់ រដ្ឋប៉ាឡេ
ស្ទីន។ សេចក្តីប្រកាសពោលខាងលើត្រូវបានរដ្ឋមន្រ្តីការបរទេស និងសហប្រតិ
បត្តិការអេស្ប៉ាញ លោក Jose Manuel Garcia-Margallo នាំ ចេញនៅរដ្ឋសភានាថ្ងៃ
ទី១៣វិច្ឆិកា។តាមលោក Garcia-Margallo អេស្ប៉ាញ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
ប្រសិនបើប្រការនេះអាចជួយដោះស្រាយ ជំលោះនៅតំបន់មជ្ឈឹមបូព៌ា។ លើសពី
នេះទៅទៀត ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ត្រូវបានសម្តែងតាមរយៈសកម្មភាព
សហការ របស់សហភាពអឺរ៉ុប EU ក៏ដូចជា ប៉ាឡេស្ទីនត្រូវមានការស្រុះចិត្តគំនិត
ជាមួយអ៊ីស្រាអ៊ែលលើបញ្ហាមួយចំនួន ក្នុងនោះមានការកំណត់ខ្សែព្រំដែន ធ្វើមាតុ
ភូមិនិវត្តន៍ជនភៀសខ្លួន និងបទ បញ្ញត្តិ Jerusalem ជាដើម៕