ប្រទេសអាហ្វ្រិកខាងលិចចំនួនបីបានដកខ្លួនចេញពី ECOWAS
(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា ប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រកាសដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ។
សេចក្តីថ្លែងការណ៍រួមត្រូវបានចេញផ្សាយនៅលើទូរទស្សន៍ជាតិនីហ្សេ ដោយសម្តែងពីការខកចិត្តដែល ECOWAS មិនអនុវត្តបាននូវគំនិតដែលបានដាក់ចេញនៅពេលអង្គការនេះត្រូវបានបង្កើតឡើង។ អ្នកនាំពាក្យរបបសឹកនៃប្រទេសនីហ្សេបានឲ្យដឹងថា ECOWAS បានបរាជ័យក្នុងការគាំទ្រប្រទេសអាហ្វ្រិកខាងលិចទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអស្ថិរភាព។
ប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ គឺជាប្រទេសចំនួនបីដែលបច្ចុប្បន្នមានរបបសឹក បន្ទាប់ពីពលប្រហារកាលពីឆ្នាំ ២០២០ ហើយសុទ្ធតែត្រូវបាន ECOWAS ព្យួរសមាជិកភាព ដែលថ្មីបំផុតគឺប្រទេសនីហ្សេ ក្នុងខែធ្នូ ឆ្នាំ ២០២៣ ។ ប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមក កាលពីខែកញ្ញាឆ្នាំ២០២៣ ដោយសន្យាថានឹងគាំទ្រគ្នាទៅវិញទៅមកក្នុងករណីដែលសមាជិកណាមួយរងការវាយប្រហារ៕