ប្រទេសអាហ្វហ្គានីស្ថានឯកភាពដោះលែងអ្នកទោសតាលីបង់ចំនួន ៤០០ នាក់

(VOVWORLD) - នាថ្ងៃទី ៩ ខែសីហា ក្រុមប្រឹក្សាសន្តិភាពទីក្រុងកាប៊ុល បានប្រកាសថារដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់កំពុងខិតជិតដល់ការចរចាសន្តិភាព បន្ទាប់ពីមហាសន្និបាតនៃក្រុមប្រឹក្សាកុលសម្ព័ន្ធ (Loya Jirga) បានឯកភាពគ្នាជាឯកច្ឆន្ទក្នុងការដោះលែងអ្នកទោសតាលីបង់រាប់រយនាក់។
ប្រទេសអាហ្វហ្គានីស្ថានឯកភាពដោះលែងអ្នកទោសតាលីបង់ចំនួន ៤០០ នាក់ - ảnh 1 អ្នកទោសតាលីបង់ត្រូវបានដោះលែងពីពន្ធនាគារ Pul-e-Charkhi នៅជាយក្រុង Kabul នៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០។ (រូបថត៖ AFP / TTXVN)

ក្រោយរយៈពេល ៣ ថ្ងៃ ជួបប្រជុំគ្នានៅរដ្ឋធានីកាប៊ុល ដោយមានការចូលរួមពីអ្នកនយោបាយ អ្នកដឹកនាំសហគមន៍ និងព្រឹទ្ធាចារ្យនៅអាហ្វហ្គានីស្ថាន មហាសន្និ បាតនៃកុលសម្ព័ន្ធបានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការដោះលែងអ្នកទោសតាលីបង់ចំនួន ៤០០ នាក់។

សេចក្តីសម្រេចចិត្តនេះ បានបញ្ជាក់យ៉ាងច្បាស់ថាដើម្បីដករបាំងរារាំង និងអនុញ្ញាតឲ្យការចាប់ផ្តើមដំណើរការចរចាសន្តិភាព ក៏ដូចជាបញ្ចប់ការបង្ហូរឈាមនិងដើម្បីផលប្រយោជន៍របស់ប្រជាជន សន្និសីទបានសំរេចចិត្តដោះលែងអ្នកទោសទាំងនេះ។ គួរកត់សម្គាល់ថាក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងទាំងនោះ មានខ្មាន់កាំភ្លើងចំនួន ៤៤ នាក់បានស្ថិតនៅក្នុងបញ្ជីគួរឲ្យព្រួយបារម្ភពិសេសរបស់សហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀត ដែលពាក់ព័ន្ធនឹងករណីវាយប្រហារធ្ងន់ធ្ងរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ