ប្រទេសអេហ្ស៊ីបនឹងនាំចូលអង្ករចំនួន ១ តោនរបស់វៀតណាម
(VOVWORLD) - ប្រទេសអេហ្ស៊ីបបានឯកភាពជាមួយវៀតណាមអំពីការនាំចូលអង្ករសចំនួន ១តោន ក្នុងរយៈពេល ៣ ខែ ដល់ ៤ ខែ។ នេះគឺជាសេចក្តីជូនដំណឹងរបស់ ប្រធានសម្ព័ន្ធសមាគមនៃបណ្តាផ្នែកមុខរបរអេហ្ស៊ីប (FEI) លោក Rajba Shehata បាននាំចេញកាលពីថ្ងៃទី៣០ខែសីហា។
ប្រទេសអេហ្ស៊ីបនឹងនាំចូលអង្ករចំនួន ១ តោនរបស់វៀតណាម |
កាសែតអេឡិចត្រូនិក Ahram របស់អេហ្ស៊ីប បានដក់ស្រងពាក្យសំដីរបស់លោក Rajba Shehata បានឲ្យដឹងថា « ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទៅកាន់ប្រទេសអេហ្ស៊ីប បាននាំមកនូវលទ្ធផលមួយគឺជាកិច្ចព្រមព្រៀងសហ ប្រតិបត្តិការពាណិជ្ជកម្មដោយមានការផ្គត់ផ្គងអង្ករសចំនួន ១ តោន ហើយកិច្ច ព្រមព្រៀងនេះនឹងមានសុពុលភាពនាសប្តាហ៍ខាងមុខ។ »។ យោងតាម លោក Shehata បានឲ្យដឹងថា អង្ករទាំងនេះនឹងត្រូវបានបញ្ជូនជាច្រើនលើក ក្នុងរយៈ ពេល ៣ ខែដល់ ៤ខែ និងរួមចំណែកបង្កើនសកម្មភាពរក្សាទុកបំរុងជាយុទ្ធ សាស្ត្រាសំរាប់ឆ្នាំបន្ត បន្ទាប់ទៀតរបស់ប្រទេសអេហ្ស៊ីបផងដែរ៕