ប្រទេសអេហ្ស៊ីបបន្តអនុវត្តន៍ស្ថានភាពអាសន្ន
(VOVWORLD) - សភាអេហ្ស៊ីបនៅថ្ងៃទី ២១ ខែតុលាបានប្រកាសជាថ្មីម្តងទៀតនូវអនុក្រិត្យស្តីពីការពន្យា រយៈពេល ៣ខែបន្តទៀតសម្រាប់បទបញ្ជាសង្រ្គោះបន្ទាន់ ដែលអនុ ក្រិត្យនេះត្រូវបានអនុវត្តកាលពីខែមេសាឆ្នាំ២០១៧កន្លង មក។
អនុក្រិត្យនេះបានអនុញ្ញាតឱ្យកងកម្លាំងសន្ដិសុខចាត់វិធានការចាំបាច់ដើម្បីទប់ទល់ជាមួយគ្រោះថ្នាក់ក៏ដូចជាធានាសុវត្ថិភាពនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសផងដែរ។
អនុក្រិត្យប្រកាសស្ថានភាពអាសន្ន ដោយប្រធានាធិបតី លោក Abdel Fattah Al Sisi អនុវត្តននាថ្ងៃទី ៩ ខែមេសាឆ្នាំ ២០១៧ និងបានពន្យាពេលជាច្រើនលើកច្រើនសារហើយ បន្ទាប់ពីការទម្លាក់គ្រាប់បែកទៅលើវិហារគ្រីស្ទសាសនាមួយកន្លែងស្ថិតនៅទីក្រុង Tanta និងទីក្រុង Alexandria បណ្តាលឲ្យមនុស្សចំនួន៤៥នាក់ត្រូវស្លាប់។ អង្គការ “រដ្ឋអ៊ីស្លាម" (IS) បានប្រកាសទទួលស្គាល់ខ្លួនជាអ្នកបង្កការវាយប្រហារនេះតែម្តង។ មុខសញ្ញាទាំង ៣៦ នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារខាងលើត្រូវបានកាត់ទោសប្រហារជីវិត៕