ប្រទេសអាឡឺម៉ង់អនុម័តលើគម្រោងផ្លូវក្រោមដីឆ្លងសមុទ្រដែលមានប្រវែងវែងបំផុតនៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា តុលាការទីក្រុង LeipZig នៃរដ្ឋ Sachsen ប្រទេសអាល្លឺម៉ង់ បានអនុម័តលើគម្រោងសាងសង់ផ្លូវក្រោមដីឆ្លងសមុទ្រដោយរួមបញ្ចូលគ្នារវាងផ្លូវដែកនិងផ្លូវដែលមានប្រវែងវែងបំផុតនៅលើពិភពលោក ដែលតភ្ជាប់ពីខាងជើងនៃប្រទេសនេះទៅកាន់ប្រទេស ដាណឺម៉ាក។
ប្រទេសអាឡឺម៉ង់អនុម័តលើគម្រោងផ្លូវក្រោមដីឆ្លងសមុទ្រដែលមានប្រវែងវែងបំផុតនៅលើពិភពលោក - ảnh 1 រូបថតនៃគម្រោងនៃផ្លូវក្រោមដីឆ្លងកាត់សមុទ្ររវាងអាឡឺម៉ង់និងដាណឺម៉ាក។ (រូបថត៖ Ramboll)

ផ្លូវក្រោមដីនេះមានឈ្មោះជាផ្លូវការថា Fehmarnbelt Fixed Link ដែលមានប្រវែង ១៨ គីឡូម៉ែត្រ ហើយនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតមួយនៅអឺរ៉ុប។

គេរំពឹងថាប្រសិនបើបានបញ្ចប់និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៩ ដូចបានគ្រោងទុក ផ្លូវក្រោមដីនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរដូចពោលខាងលើនេះដោយផ្លូវគោក នៅត្រឹមតែ ១០ នាទី បើប្រៀបធៀបនឹងការធ្វើដំណើរតាមសាឡាងដែលត្រូវចំណាយពេលប្រមាណ ១ ម៉ោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ