ប្រទេសឥណ្ឌូនេស៊ីកត់សម្គាល់ករណីស្លាប់ដំបូងដោយជំងឺរាតត្បាត COVID-១៩

(VOVWORLD) - មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១១ ខែ មិនា បានជូនដំណឹងថាប្រទេសនេះបានកត់សម្គាល់ ករណីស្លាប់ដំបូងដោយជំងឺរាតត្បាត COVID-១៩ ។
ប្រទេសឥណ្ឌូនេស៊ីកត់សម្គាល់ករណីស្លាប់ដំបូងដោយជំងឺរាតត្បាត COVID-១៩ - ảnh 1 អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបន្ទុកបញ្ហាជំងឺ covid-19 លោក Achmad Yurianto (រូបថត៖ CNN Indonesia)

 

យោងតាមមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក  Achmad Yurianto បានឱ្យដឹងថា អ្នកជំងឺជាស្ត្រីបរទេសម្នាក់ អាយុ ៥៣ ឆ្នាំ។ នៅពេលដែលចូលមុន្ទីរពេទ្យ អ្នកជំងឺរូបនេះមានអាការៈជំងឺដ៏ធ្ងន់ធ្ងរ។

ប៉ុន្តែ លោក Yurianto មិនបានប្រកាសសញ្ជាតិរបស់អ្នកជំងឺរូបនោះទេ ក៏ដូចជាឈ្មោះមន្ទីរពេទ្យឬទីក្រុងដែលស្ត្រីរូបនេះធ្លាប់បានទៅនោះឡើយដែរ។

ស្ថានទូតនៃប្រទេសរបស់ស្ត្រីរូបនេះ បានជូនដំណឹងអំពីហេតុការណ៍នេះហើយនឹងបំពេញនិតិវិធី ដើម្បីបញ្ជូនសាកសពរបស់ស្ត្រីរូបនេះទៅប្រទេសកំណើត   វិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ