ប្រទេសឥស្លាមជាច្រើនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះទង្វើដុតគម្ពីរកូរ៉ាន

(VOVWORLD) - នៅចំពោះទង្វើប្រមាថគម្ពីរកូរ៉ានទាំងនេះ ក្រសួងការបរទេសទួរគីកាលពីថ្ងៃទី ២៥ ខែកក្កដា បានថ្កោលទោសយ៉ាងខ្លាំងក្លា ព្រមទាំងរិះគន់អាជ្ញាធរដាណឺម៉ាក ដែលមិនវាយតម្លៃត្រឹមត្រូវអំពីកម្រិតធ្ងន់ធ្ងរនៃទង្វើដុតគម្ពីកូរ៉ាន។ 
ប្រទេសឥស្លាមជាច្រើនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះទង្វើដុតគម្ពីរកូរ៉ាន - ảnh 1បាតុករនៅទីក្រុង Sadr ជាយក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ រូបថត៖ AFP/VNA

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ករណីដុតគម្ពីរកូរ៉ានជាប់ៗគ្នានៅប្រទេសអឺរ៉ុបចំនួនពីរគឺ ដាណឺម៉ាក និងស្វីស ត្រូវ ជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រទេសដែលមានជនជាតិអ៊ីស្លាមភាគច្រើន។

នៅចំពោះទង្វើប្រមាថគម្ពីរកូរ៉ានទាំងនេះ ក្រសួងការបរទេសទួរគីកាលពីថ្ងៃទី ២៥ ខែកក្កដា បានថ្កោលទោសយ៉ាងខ្លាំងក្លា ព្រមទាំងរិះគន់អាជ្ញាធរដាណឺម៉ាក ដែលមិនវាយតម្លៃត្រឹមត្រូវអំពីកម្រិតធ្ងន់ធ្ងរនៃទង្វើដុតគម្ពីកូរ៉ាន។ នាថ្ងៃដដែល ប្រទេសឥស្លីមមួយទៀតគឺបារ៉ែនក៏បានកោះហៅភារៈធារីស៊ុយអែត ហើយបានប្រគល់កំណត់ទូតផ្លូវការប្រឆាំងជំទាស់ "ការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅទីក្រុង Stockholm"។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសបារ៉ែនចាត់ទុកទង្វើដុតគម្ពីរកូរ៉ានគឺជា "ការញុះញង់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់ជនឥស្លាម ហើយរំលោភបំពានរាល់គោលការណ៍ និងសេចក្ដីសម្រេចចិត្តអន្តរជាតិ" ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Sayyid Badr Al-Busaidi កាលពីថ្ងៃទី ២៥ ខែកក្កដា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីស៊ុយអែតលោក Tobias Billstrom ដើម្បីទាមទារឱ្យបញ្ឈប់ការរើសអើងចំពោះសាសនាផ្សេងៗ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការជំរុញការសន្ទនា និងការគោរពរវាងប្រទេសននា និងខឿនវប្បធម៌ប្បធម៌។

មុននោះ ក្រសួងការបរទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៤ ខែកក្កដា បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ឱ្យ "ពិនិត្យមើលឡើងវិញយ៉ាងឆាប់រហ័សនូវអ្វីដែលគេហៅថា "សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្ម" បន្ទាប់ពីការដុតគម្ពីរកូរ៉ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ