ប្រធាន ADB បានវាយតំលៃខ្ពស់អំពីស្ថិរភាពសេដ្ឋកិច្ចរបស់វៀតណាម

ប្រធាន ADB បានវាយតំលៃខ្ពស់អំពីស្ថិរភាពសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
ប្រធាន ADB បានវាយតំលៃខ្ពស់អំពីស្ថិរភាពសេដ្ឋកិច្ចរបស់វៀតណាម (vietnamplus.vn)

        Vovworld-ក្នុងឱកាសបំពេញទស្សនកិច្ចការងារក្នុងរយៈពេល២ថ្ងៃនៅ​វៀត​
ណាម នារសៀលថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ ប្រធានធនាគារអភិវឌ្ឍន៍​
អាស៊ី (ADB) លោក Takehiko Nakao បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត​
រាយការណ៍​លទ្ធផលដែលទទួលបាននៅបណ្ដាពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំ​រដ្ឋរដ្ឋាភិបាលវៀតណាម។ លោក Takehiko Nakao បានឲ្យដឹងថា នៅបណ្ដា​ជំនួប​ធ្វើការជាមួយថ្នាក់ដឹកនាំវៀតណាម លោកបានសង្កត់ធ្ងន់ថា វៀតណាម​រក្សា​បានស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាកត្តាគន្លឹះចំនួន២​ចំពោះ​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖

        “រដ្ឋាភិបាលទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់ក្នុងការធ្វើឲ្យស្ថិរភាពម៉ាក្រូ
​សេដ្ឋកិច្ច។​ បុព្វហេតុកំណែទម្រង់របស់វៀតណាមឆ្ពោះទៅខឿនសេដ្ឋកិច្ចទីផ្សារ
​ក៏ទទួលបាន​លទ្ធផលសកម្មផងដែរ។ វៀតណាមមានសក្ដានុភាពជាច្រើនដើម្បី
​អភិវឌ្ឍន៍​ក្នុងនោះមានឧត្តម​ភាពលេចធ្លោមួយគឺមានគឺឆ្នេរសមុទ្រវែង។ ​ទោះបីជា
វៀតណាមនៅតែត្រូវ​ប្រឈមមុខនឹងការសាកល្បង​ជាច្រើនក្តី ប៉ុន្តែលើស្ថានភាព
ជាក់ស្ដែង ADB ជឿ​ជាក់​ទៅលើអនាគតរបស់វៀតណាម ក្ដាប់ជាប់ឱកាសដើម្បី
អភិវឌ្ឍន៍និង ADB សន្យា​បន្តជួយឧបត្ថម្ភវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ