ប្រធាន COP-26៖ វៀតណាមជាដៃគូសំខាន់
(VOVWORLD) - ក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាចិត្តយ៉ាងខ្លាំងនៅ COP-២៦ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នៅឆ្នាំ ២០៥០។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធាន COP-២៦ លោក Alok Sharma (រូបថត៖ Doan Tan/TTXVN) |
នាថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Alok Sharma ប្រធានសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP-26) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសនាំមុខគេមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ នៅក្នុងកិច្ចប្រជុំ IPU 132 ដែលរដ្ឋសភាវៀតណាមរៀបចំឡើងនៅទីក្រុងហាណូយ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលដាក់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៅក្នុងរបៀបវារៈ។ ក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាចិត្តយ៉ាងខ្លាំងនៅ COP-២៦ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នៅឆ្នាំ ២០៥០។ នេះគឺជាការប្តេជ្ញាចិត្តនយោបាយដែលវៀតណាមនឹងប្រកាន់ខ្ជាប់ ដោយប្តេជ្ញាអនុវត្តន៍សកម្មភាពជាក់ស្តែង។
ប្រធាន COP-26 លោក Alok Sharma បាននិយាយថា នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោកទៅកាន់ប្រទេសវៀតណាម ដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់អង្គការនេះជាមួយវៀតណាម។ មុននេះ គណៈប្រតិភូបានពិភាក្សាជាមួយក្រសួងធនធាននិងបរិស្ថាន អំពីការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ ការពិភាក្សាមានសារៈប្រយោជន៍ខ្លាំងរវាងភាគីនានាអំពីយុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់ឆ្នាំ ២០៣០។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំសិក្ខាសាលានាពេលឆាប់ៗនេះទាក់ទងនឹងបច្ចេកទេសផ្លាស់ប្តូរថាមពលនៅវៀតណាម កាត់បន្ថយដំណើរការថាមពលធ្យូងថ្ម ក៏ដូចជាធានាបាននូវគោលដៅនៃកិច្ចការពារបរិស្ថាន៕