ប្រធាន COP២៧ ព្រមានពីឧបសគ្គចំពោះគោលដៅនៃការកំណត់ការឡើងកំដៅផែនដី

(VOVWORLD) -  លោក Sameh Shoukry បានលើកឡើងថា ការបង្កើតកិច្ចព្រមព្រៀងអាកាសធាតុនៅក្នុងសន្និសីទ COP២៧ នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីបនៅខែក្រោយនឹងមានការលំបាកជាងការចរចាមុនៗទាំងអស់ ពីព្រោះសេដ្ឋកិច្ចពិភពលោកកំពុង រងផលប៉ះពាល់ដោយភាពតានតឹងភូមិសាស្ត្រនយោបាយទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry - ប្រធាននៃសន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៧) – ព្រមានថា គោលដៅកំណត់ការឡើងកំដៅផែនដីនៅកម្រិត ១,៥ អង្សាសេគឺកាន់តែ “ស្តួចស្តើង”។ លោក Sameh Shoukry បានលើកឡើងថា ការបង្កើតកិច្ចព្រមព្រៀងអាកាសធាតុនៅក្នុងសន្និសីទ COP២៧ នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីបនៅខែក្រោយនឹងមានការលំបាកជាងការចរចាមុនៗទាំងអស់ ពីព្រោះសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយភាពតានតឹងភូមិសាស្ត្រនយោបាយទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន។

យោងតាមលោក Sameh Shoukry កិច្ចព្រមព្រៀងដែលសម្រេចបាននៅ COP២៦ នៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) ត្រូវសាបរលាបដោយព្រឹត្តិការណ៍ថ្មីៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃ COP២៧ អេហ្ស៊ីបនៅតែរក្សាក្តីសង្ឃឹម និងការផ្តោតអារម្មណ៍ ខណៈពេលដែលព្យាយាមបំបែកដំណើរការចរចាអាកាសធាតុចេញពីបញ្ហាខាងក្រៅមួយចំនួន ដែលមិនទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ