ប្រធាន EC ជំរុញឲ្យប្រធានាធិបតីលោក Trump តភ្ជាប់ឡើងវិញកិច្ចចរចាពាណិជ្ជកម្ម EU - អាមេរិក
(VOVWORLD) -លោក Tusk បានថ្លែងយ៉ាងដូច្នេះថា៖ខណៈដែល ប្រធានា ធិបតីលោក Trump ត្អូញត្អែរថា មានប្រភេទពន្ធជាច្រើនចំពោះមុខទំនិញរវាង EU និងអាមេរិក។ យើងខ្ញុំក៏មិនសូវពេញចិត្តទេ ហើយនេះគឺជាមូលហេតុដែលកាលពីប៉ុន្មានឆ្នាំមុនយើងខ្ញុំបានដាក់ឲ្យដំណើរការកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក។
ប្រធាន EC ជំរុញឲ្យតភ្ជាប់ឡើងវិញកិច្ចចរចាពាណិជ្ជកម្ម EU - អាមេរិក |
នាថ្ងៃទី ១៤ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក Donald Tusk បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) និងអាមេរិកចាំបាច់ត្រូវ តភ្ជាប់ឡើងវិញកិច្ចចរចាពាណិជ្ជកម្មដែលធ្លាប់ជាប់គាំងរវាងភាគីទាំងពីរ ពោលគឺជាផែនការមួយដើម្បីលើកលែងក្រុមហ៊ុនផលិតកម្មអឺរ៉ុបពីផែនការរបស់ ប្រធានាធិបតីលោក Donald Trump ដោយវាយពន្ធនាំចូលលើមុខទំនិញដែកថែប និងអាលុយមីញ៉ូម។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅ ទីក្រុង Helsinki របស់ ហ្វាំងឡង់ លោក Tusk បានថ្លែងយ៉ាងដូច្នេះថា៖ “ ខណៈដែល ប្រធានាធិបតីលោក Trump ត្អូញត្អែរថា មានប្រភេទពន្ធជាច្រើនចំពោះមុខទំនិញរវាង EU និងអាមេរិក។ យើងខ្ញុំក៏មិនសូវពេញចិត្តទេ ហើយនេះគឺជាមូលហេតុដែលកាលពីប៉ុន្មានឆ្នាំមុនយើងខ្ញុំបានដាក់ឲ្យដំណើរការកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក។ យើងគប្បីវិលត្រឡប់មកតុចរចាវិញពីឥឡូវនេះ "។
ស្ដីពីពន្ធដារ នាថ្ងៃទី ១២ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងថា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នឹងមានជំនួបចរចា ជាមួយដំណាងរបស់ EU ស្ដីពីការកាត់បន្ថយរបាំងខាងពន្ធដារលើមុខទំនិញរបស់អាមេរិកផងដែរ៕