ប្រធាន EC ដាស់តឿនឲ្យស្វ៊ីសស្វែងរកកិច្ចព្រមព្រៀងរបៀបរបបជាមួយ សហភាពអឺរ៉ុប
(VOVWORLD) -នាថ្ងៃទី ១៣ កញ្ញានោះ លោក Jean-Claude បានអំពាវនាវឲ្យស្វ៊ីសដំណើរការចរចានិងធ្វើការសំរេចចិត្តដោយសារឆ្នាំក្រោយលោកនឹងមិនកាន់មុខតំណែងជាប្រធាន EC ទៀតឡើយ។
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC ) លោក Jean-Claude Juncker |
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC ) លោក Jean-Claude Juncker បានដាស់តឿនឲ្យស្វ៊ីសស្វែងរកកិច្ចព្រមព្រៀងស្ដីពីការបង្កើតក្របខ័ណ្ឌរបៀបរបបជាមួយសហភាពអឺរ៉ុប (EU) កាន់តែឆាប់កាន់តែល្អ។ តាមរយៈវិទ្យុសម្លេង និងទូរទស្សន៍របស់ស្វ៊ីស (RTS) នាថ្ងៃទី ១៣ កញ្ញានោះ លោក Jean-Claude បានអំពាវនាវឲ្យស្វ៊ីសដំណើរការចរចានិងធ្វើការសំរេចចិត្តដោយសារឆ្នាំក្រោយលោកនឹងមិនកាន់មុខតំណែងជាប្រធាន EC ទៀតឡើយ។ លោក Jean-Claude Juncker បានព្រមានថាបន្ទាប់ពីពេលលោកចាកចេញពីតំណែង "បញ្ហានេះនឹងមិនងាយស្រួល" សម្រាប់ស្វីសទេ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅឯវិមាន អេលីយ៉េសនៅទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃទី ១២ កញ្ញានោះ ប្រធានាធិបតីស្វីសលោក Alain Berset បានឲ្យដឹងថា បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាធំ ៗរបស់ប្រទេសខ្លួនគឺដោះស្រាយបញ្ហាពលករ វិធានការចំពោះទីផ្សារការងារសំដៅការពារពលករផងដែរ៕