ប្រធាន EuroCham ប្រចាំនៅវៀតណាមលោក Nicolas Audier៖ ការចាប់ផ្តើមថ្មីមួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប

(VOVWORLD) -  យោងតាមលោក Nicolas Audier បានឱ្យដឹងថា  កិច្ចព្រមព្រៀង EVFTA នឹងបើកចេញយុគសម័យថ្មីមួយ ដោយកំណើនពាណិជ្ជកម្មនិងការវិនិ យោគ នឹងកើនឡើង ហើយនឹងបើកចេញទីផ្សារថ្មីសម្រាប់ការវិនិយោគនិងការច្នៃប្រឌិតថ្មីរបស់អឺរ៉ុប ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។

ប្រធាន EuroCham ប្រចាំនៅវៀតណាមលោក Nicolas Audier៖ ការចាប់ផ្តើមថ្មីមួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប - ảnh 1 ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier 

បន្ទាប់ពីរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅព្រឹកថ្ងៃទី ៨ ខែមិថុនាមក ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier បានឲ្យដឹងថា៖ EuroCham អបអរសាទររដ្ឋសភាវៀតណាម ចំពោះការបោះឆ្នោតយ៉ាងសកម្មសម្រាប់កិច្ចព្រមព្រៀងទាំងពីរ EVFTA និង EVIPA។ យោងតាមលោក Nicolas Audier បានឱ្យដឹងថា  កិច្ចព្រមព្រៀង EVFTA នឹងបើកចេញយុគសម័យថ្មីមួយ ដោយកំណើនពាណិជ្ជកម្មនិងការវិនិយោគនឹងកើនឡើង ហើយនឹងបើកចេញទីផ្សារថ្មីសម្រាប់ការវិនិយោគនិងការច្នៃប្រឌិតថ្មីរបស់អឺរ៉ុប ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។

លោក Nicolas Audier បានឲ្យដឹងថែមទៀតថា EuroCham រួមជាមួយអនុគណៈកម្មាធិការឧស្សាហកម្មចំនួន ១៧ ដែលតំណាងឱ្យសហគ្រាសជាសមាជិកជាង ១០០០ នាក់ បានត្រៀមខ្លួនជាស្រេចធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមដើម្បីធានាថា គ្រប់ភាគីទាំងអស់ អាចទាញយកនូវសក្តានុពលពេញលេញរបស់ EVFTA ទាំងនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ