ប្រធាន FIFA ប្រកាសថារុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ World Cup 2018
(VOVWORLD) -រុស្ស៊ីត្រៀមខ្លួនជាស្រេច ១០០% ដើម្បីរៀបចំវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup) ២០១៨។
ប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino |
នាថ្ងៃទី ៧ មិថុនា ប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ១០០% ដើម្បីរៀបចំវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup) ២០១៨។ លោកមានជំនឿជាក់ថា៖ World Cup ២០១៨ នឹងប្រព្រឹត្តិទៅក្នុងបរិយាកាស ស្និទ្ធិស្នាល និងរួសរាយរាក់ទាក់នៅរុស្ស៊ី។
យោងតាមលោករូបនេះបានឲ្យដឹងថា៖ ប្រទេសម្ចាស់ផ្ទះបានធានាសន្តិសុខនៅកម្រិតខ្ពស់ ដោយសហការជាមួយប្រទេសដទៃទៀតដើម្បីទប់ស្កាត់បទល្មើស។លើសពីនេះលោក Infantino បានឲ្យដឹងថា៖ World Cup 2018 នៅរុស្ស៊ីគឺជាការប្រកួតលើកដំបូងដែល FIFAគ្រប់គ្រងលើការរំលោភសិទ្ធិមនុស្សតាំងពីដំណាក់កាលកសាងកីឡាដ្ឋាន ហើយកត់សម្គាល់នូវភាពជឿនលឿនយ៉ាងច្បាស់លាស់ផងដែរ៕