ប្រធានក្រុមប្រឹក្សារដ្ឋ និងគណរដ្ឋមន្ត្រីគុយបាទៅដល់សៀងហៃ ចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅចិន

(VOVWORLD) -ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោក Miguel Diaz-Canel នឹងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងចូលរួមពិព័រណ៌នាំចូលអន្តរជាតិចិនលើកទី ១ នៅសៀងហៃ។
ប្រធានក្រុមប្រឹក្សារដ្ឋ និងគណរដ្ឋមន្ត្រីគុយបាទៅដល់សៀងហៃ ចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅចិន - ảnh 1 ប្រធានក្រុមប្រឹក្សារដ្ឋ និងគណរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel (TTXVN)

នាថ្ងៃទី ៦ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សារដ្ឋ និងគណរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel បានទៅដល់ទីក្រុងសៀងហៃ ចាប់ផ្ដើមបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping និងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣ រូបផ្សេងទៀតនៃ ប្រទេសម្ចាស់ផ្ទះគឺ នាយករដ្ឋមន្ត្រីលោក Li Keqiang ប្រធានរដ្ឋសភា លោក Li Zhangshu និងប្រធានក្រុមប្រឹក្សាររដ្ឋចិន លោក Wang Yangផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោក Miguel Diaz-Canel នឹងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងចូលរួមពិព័រណ៌នាំចូលអន្តរជាតិចិនលើកទី ១ នៅសៀងហៃ។

ប្រទេសចិនគឺជាទីបង្អង់ដំណើរទី ៤របស់លោក Diaz-Canel នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអឺរ៉ុប និងអាស៊ី ក្នុងមុខតំណែងជាប្រមុខរដ្ឋគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ