ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Miguel Mario Diáz Canel Bermúdez ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានិងភរិយា បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០១៨។
ទិដ្ឋភាពនៃពិធីទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Mario Diáz Canel Bermúdez |
នាព្រឹកថ្ងៃទី៩ខែវិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Mario Diáz Canel Bermúdez និងភរិយាត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ តាមពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានិងភរិយាលើកនេះ ដើម្បីបន្តនិងអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងវៀតណាមនិងគុយបា។ ដំណើរទស្សនកិច្ចនេះបានអះអាងនូវ គោលនយោបាយឥតងាក់រ៉េរបស់វៀតណាមគឺបន្តអភិវឌ្ឍន៍និងរឹតបន្តឹងចំណងមិត្ត ភាពសាមគ្គីភាព ទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕