ប្រធានក្រុមប្រឹក្សារដ្ឋ(ព្រឹទ្ធសភា)ស្វីសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVworld)-នារសៀលថ្ងៃទី២៨មិនា គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋ
(ព្រឹទ្ធសភា) សហព័ន្ធស្វីស ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក Ivo Bischofberger
បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនាឆ្នាំ២០១៧ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។តាមផែនការ ក្នុងអំឡុងពេល
ស្នាក់នៅវៀតណាម ប្រធានក្រុមប្រឹក្សារដ្ឋស្វីស លោក Ivo Bischofberger នឹងជួប
ចរចារជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងជួប
ធ្វើការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មនិងក្រសួងអប់រំបណ្តុះបណ្តាលវៀត
ណាមផងដែរ៕