ប្រធានក្រុមប្រឹក្សារអឺរ៉ូប Herman Van Rompuy នឹងអញ្ជើញមកដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ ប្រធានក្រុមប្រឹក្សារអឺរ៉ូប លោក Herman Van Rompuy និងលោកជំទាវ នឹងអញ្ជើញមកដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ តុលា ដល់
ទី ២ វិច្ឆិការ ឆ្នាំ ២០១២។ ក្នុងប៉ុន្មានឆ្នាំកន្លងមកទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ូប
(EU) បានអភិវឌ្ឍន៍ យ៉ាងសកម្មលើគ្រប់វិស័យ។ ពិសេស ការដែល ភាគីទាំង ២ បាន
ចុះហេត្ថលេខាជាផ្លូវលើការកិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យ
(PCA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាខែមិថុនា ឆ្នាំ ២០១២ គឺជំហាន
អភិវឌ្ឍន៍ដ៏សំខាន់ដែលបង្កគ្រិះស្ថានសំរាប់ទំនាក់ទំនងវៀតណាម-EU អភិវឌ្ឍន៍ឲ្យ
ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ ដំណើរទស្សកិច្ចនៅវៀតណាម របស់ប្រធាន
ក្រុមប្រឹក្សារអឺរ៉ូបគឺសំដៅសម្តែងនូវការយកចិត្តទុកដាក់ដល់តួនាទីដ៏សំខាន់របស់
វៀតណាមលើឆាអន្តរជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ និងអះអាងនូវគោលបំណងបង្កើន
កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនៃកិច្ចព្រមព្រៀង PCA លើបណ្ដាវេទិការពហុភាគី តំបន់និងអន្តរជាតិ៕
ប្រធានក្រុមប្រឹក្សារអឺរ៉ូប Herman Van Rompuy នឹងអញ្ជើញមកដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ​និងប្រធានក្រុមប្រឹក្សារអឺរ៉ូប Herman Van Rompuy (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ