ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិកទៅទស្សនាប្រទេសកូរ៉េខាងត្បូង

ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិកទៅទស្សនាប្រទេសកូរ៉េខាងត្បូង - ảnh 1
នាយឧត្តមសេនីយ៍ Martin Dempsey ប្រធាន ក្រុមប្រឹក្សាសេនាធិការ
កងទ័ពអាមេរិក


(VOVworld)-នាថ្ងៃទី២៦មិនា នាយឧត្តមសេនីយ៍ Martin Dempsey ប្រធាន
ក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិក (JSC) បានទៅកាន់ក្រុងសេអ៊ូល ក្នុង ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ សំដៅបង្កើនសម្ព័ន្ធភាព
ទ្វេភាគី។ កាយវិការនេះ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល​សាធារណមតិ កំពុងយកចិត្តទុកដាក់ដល់ការដែលថា ភាគីទាំងពីរអាចនឹងពិភាគ្សាអំពីលទ្ធ​ភាពដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈខ្ពស់ដំណាក់កាលចុងក្រោយ លើ
ឧបទ្វីបកូរ៉េដែរឬទេ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Dempsey នឹងមានការជួបសន្ទនាជាមួយប្រធាន JCS របស់កូរ៉េខាងត្បូង ជួប ប្រាស្រ័យ
ជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងនិងថ្នាក់ដឹកនាំរបស់ កូរ៉េខាងត្បូងមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ