ប្រធានក្រុមសេដ្ឋកិច្ចវិទូរបស់ IMF មានទុទិដ្ឋិនិយម​អំពី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក

(VOVWORLD) - ជំងឺរាតត្បាតសកល COVID – 19 អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយយថាទស្សន៍ស្ដារសេដ្ឋកិច្ចឡើងវិញនៅតែមិនទាន់អាចប៉ាន់ស្មានបានឡើយ។

ប្រធានក្រុមសេដ្ឋកិច្ចវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Gita Gopinath បានអះអាងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនៃវេទិកាគោលនយោបាយ រូបិយវត្ថុអាស៊ីលើកទី ៧ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១២ ខែមិថុនា។

កាលពី ២ ខែមុន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចសកលលោកនឹងធ្លាក់ចុះ៣%។ ទោះយ៉ាងណាលោក Gita Gopinath បានចាត់ទុកថា ការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាពនាថ្ងៃទី ២៤ ខែមិថុនាខាងមុខអាចនឹងកាន់តែអាក្រក់ទៅៗ។ យោងទៅតាមលោកស្រី Gita Gopinath បានឲ្យដឹងថា វាពិតជាពិបាក ក្នុងការព្យាករណ៍ឲ្យបានត្រឹមត្រូវអំពីលទ្ធភាពស្ដារឡើងវិញ នៅពេលដែលការខាតបង់លើវិស័យសេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់លាស់លើគ្រប់វិស័យ ខណៈដែលគ្រោះអាសន្ន ក្ស័យធនកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយស្ថានភាពបាត់បង់ការងារធ្វើក៏កាន់តែកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ