ប្រធានគណកម្មការជាតិទទូលបន្ទុកជនវៀតណាមនៅបរទេសអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅកម្ពុជា

(VOVWORLD) -នារលៀថ្ងៃទី ២២ ខែឧសភា គណប្រតិភូបានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

ប្រធានគណកម្មការជាតិទទូលបន្ទុកជនវៀតណាមនៅបរទេសអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃជំនួបការងាររវាងគណប្រតិភូជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

(រូបថត TTXVN)

គណប្រតិភូអន្តរក្រសួងវៀតណាម ដែលរួមមានតំណាងក្រសួងការបរទេស ក្រសួងនគរបាល ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក Nguyen Quoc Cuong អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណកម្មការជាតិឋទទូលបន្ទុកជនវៀតណាមនៅបរទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែឧសភា។

នារលៀថ្ងៃទី ២២ ខែឧសភា គណប្រតិភូបានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Quoc Cuong អនុរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់សហគមជនវៀតណាម ក្នុងការរកស៊ី និងធ្វើការនៅកម្ពុជា។ លោក Nguyen Quoc Cuong បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តដោះស្រាយបញ្ហាលំបាកមួយចំនួន ដែលប្រជាជនវៀតណាមនៅកម្ពុជាកំពុងជួបប្រទះ ជាពិសេសគឺ

ក្នុងដំណើរការអនុវត្តន៍សេចក្ដីសម្រេចស្ដីពីការដកហូតឯកសារ ដែលត្រូវបានចាត់ទុកថា" មិនប្រក្រតី" ការបម្លាស់ ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ជនជាតិវៀតណាមនៅបឹងទន្លេសាប។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានអះអាងនូវគោលជំហររបស់ភាគីកម្ពុជាគឺ មិនទុកឲ្យនរណាម្នាក់រស់នៅនៅលើផ្ទៃទឹកទបឹងទន្លេសាបឡើយ (ទាំងជនជាតិខ្មែរ និងជនជាតិចាម); រាល់គោលនយោបាយរបស់កម្ពុជាគឺសំដៅនាំមកនូវជីរវភាពរស់នៅដ៏ល្អប្រសើរជាងជូនប្រជាជន; ទោះបីជាត្រូវបម្លាស់ទីលំនៅដ្ឋានក៏ដោយ ប៉ុន្តែប្រជាជនទាំងនេះនៅតែត្រូវបានជួយសម្រួលក្នុងការបន្តប្រកបមុខរបរដដែលនៅលើបឹងទន្លេសាប។ គោលយោបាយទាំងនេះនឹងជួយប្រជាជននៅបឹងទន្លេសាប ដែលក្នុងនោះមានប្រជាជនវៀតណាមប្រកបរបរមានស្ថិរភាព ប្រាក់ចំណូលត្រូវបានលើកកម្ពស់ ព្រមទាំងត្រូវបានទាក់ទងផ្ទាល់ និងអាស្រ័យផលសេវាកម្មសាធារណៈដូចជាហេដ្ឋារចនាសម្ព័ន្ធ  ការអប់រំ និងការថែទាំសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ