ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri
(VOVWORLD) -ការវិនិយោគ និងអភិវឌ្ឍន៍រវាងប្រទេសទាំង ៤ នៃច្រករបៀងនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ខេត្ត ក្រុងនានាអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានដឹកនាំក្រុមការងារ អញ្ជើញជួបធ្វើការជាមួយ គណៈកម្មាធិការបក្សខេត្ត Quang Tri ស្ដីពីការកសាងយន្តការ គោលនយោបាយពិសេស ដើម្បីជួយឧបត្ថម្ភវិនិយោគលើវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សំដៅពង្រឹងកិច្ចការពារជាតិ សន្តិសុខ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្មលើច្រករបៀងសេដ្ឋ កិច្ចខាងកើត ខាងលិច និងបណ្ដាមណ្ឌលសេដ្ឋកិច្ចព្រំដែនវៀតណាម - ឡាវ។
ច្រករបៀងសេដ្ឋកិច្ចខាងកើត ខាងលិច មាន ប្រវែង ១៤៥០ គីឡូម៉ែត្រ ហើយឆ្លងទឹកដីនៃប្រទេសចំនួន ៤ គឺ មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ ការវិនិយោគ និងអភិវឌ្ឍន៍រវាងប្រទេសទាំង ៤ នៃច្រករបៀងនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ខេត្ត ក្រុងនានាអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។ នាបច្ចុប្បន្នខេត្ត Quang Tri កំពុងយកចិត្តទុកដាក់លើការធ្វើអាជីវកម្មច្រករបៀងសេដ្ឋកិច្ចខាងកើត ខាងលិច និងបង្កើតតំបន់សំខាន់ៗចំនួន ៤ តាមច្រករបៀងនេះគឺ៖ មណ្ឌលសេដ្ឋកិច្ចពិសេស Lao Bao ទីក្រុង Dong Ha មណ្ឌលសេដ្ឋកិច្ច Dong Nam ជាដើម។
អញ្ជើញថ្លែងនៅទីនេះ ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានលើកសំណើរថា៖ “ស្ដីពីច្រករបៀងសេដ្ឋកិច្ចខាងកើត ខាងលិចនៃប្រទេសជាតិនោះ យើងគប្បី ផ្ដោតសំខាន់លើការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃខេត្ត Quang Tri ដើម្បីបម្រើសេដ្ឋកិច្ចវៀតណាម ជាពិសេសគឺសម្រាប់ខេត្ត Quang Tri ។ ថ្នាក់ដឹកនាំខេត្ត និងគណកម្មការសេដ្ឋកិច្ចមជ្ឈឹម និងក្រសួង ស្ថាប័ននានាបន្តសិក្សាស្រាវជ្រាវអំពីបញ្ហានេះ ឲ្យសមស្របនឹងការតម្រង់ទិសដៅរួមនៃច្រករបៀបសេដ្ឋកិច្ចខាងកើត ខាងលិចនៃប្រទេសជាតិ”៕