ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម៖ សេចក្តីសម្រេចចិត្តមជ្ឈិមនីតិកាលទី ១៣ គឺជា​ត្រីវិស័យ ដើម្បីអនុវត្តន៍រាល់គោលការណ៍របស់បក្ស

(VOVWORLD) - សេចក្តីសម្រេចចិត្តមជ្ឈិមនីតិកាលទី ១៣ គឺជាត្រីវិស័យ ដើម្បីអនុវត្តន៍រាល់គោលការណ៍របស់បក្ស ដែលបានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ដំណាក់កាល ២០២១-២០៣០។
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម៖ សេចក្តីសម្រេចចិត្តមជ្ឈិមនីតិកាលទី ១៣ គឺជា​ត្រីវិស័យ ដើម្បីអនុវត្តន៍រាល់គោលការណ៍របស់បក្ស - ảnh 1ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh 

បន្តកម្មវិធីនៃសន្និសីទទូទាំងប្រទេសស្ដីពីការសិក្សាស្រាវជ្រាវ ការជ្រួតជ្រាបរាល់សេចក្ដីសម្រេចចិត្តដ៏សំខាន់ក្នុងសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ នាថ្ងៃទី ៦ ធ្នូ ប្រតិភូបានស្ដាប់ប្រធានបទស្ដីពី “បន្តជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដែលបកស្រាយដោយប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ។ អញ្ជើញវាយតម្លៃ លើខ្លឹមសារនៃប្រធានបទនេះ លោក Tran Tuan Anh បានអះអាងថា ៖ សេចក្តីសម្រេចចិត្តមជ្ឈិមនីតិកាលទី ១៣ គឺជាត្រីវិស័យ ដើម្បីអនុវត្តន៍រាល់គោលការណ៍របស់បក្ស ដែលបានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ដំណាក់កាល ២០២១-២០៣០។ លោកបានអះអាងថា៖

“ទស្សនៈដំបូងគឺ បញ្ជាក់យ៉ាងច្បាស់លាស់នូវការយល់ដឹងអំពីឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ គឺជាដំណើរការផ្ទេរប្ដូរជាមូលដ្ឋាន លើគ្រប់ជ្រុងជ្រោយនូវខឿនសេដ្ឋកិច្ច និងជីវភាពសង្គម ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ការច្នៃប្រឌិត។ ឯកភាពគ្នាការយល់ដឹងអំពីទួនាទី ឋានៈនិងសារៈសំខាន់នៃឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហើយចាត់ទុកថាជាភារកិច្ចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសជាតិ។ ទស្សនៈទី ២ គឺ សង្កត់ធ្ងន់លើទស្សនៈរបស់បក្ស ដោយចាត់ទុកការជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិគឺជាបុព្វហេតុរបស់ប្រជាជនទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ទស្សនៈទី ៣ គឺ កំណត់ខ្លឹមសារ និងតម្រូវការស្នូល ត្រូវតែទាញយក និងពង្រីកឲ្យបានល្អបំផុតរាល់សក្តានុពល និងគុណសម្បត្តិរបស់ប្រទេសជាតិ របស់តំបន់ និងខេត្តក្រុងនីមួយៗ។ ផ្តោតលើការអភិវឌ្ឍផ្នែកសេវាកម្មដែលមានប្រៀបខ្លាំង មានចំណេះដឹង និងបច្ចេកវិទ្យាខ្ពស់ ហើយផ្តោតលើការជំរុញខ្លាំងវិស័យឧស្សាហកម្មនានាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ