ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបជាមួយឯកអគ្គរដ្ឋទូតសកលទទួលបន្ទុកបរិស្ថានរបស់អូស្រ្តាលី

(VOVWORLD) -  នារសៀលថ្ងៃទី១៦ខែសីហា នៅទីស្នាក់ការមជ្ឈឹមបក្ស  លោក Nguyen Van Binh ប្រធានគណៈ កម្មការសេដ្ឋកិច្ចមជ្ឈឹម បានអញ្ជើញទទួលជួបនិងពិភាក្សាការងារ ជាមួយលោក Patrick Suckling ឯកអគ្គរដ្ឋទូតសកលោកទទួលបន្ទុកបរិស្ថានរបស់ អូស្រ្តាលី។

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបជាមួយឯកអគ្គរដ្ឋទូតសកលទទួលបន្ទុកបរិស្ថានរបស់អូស្រ្តាលី - ảnh 1 ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh អញ្ជើញទទួលជួបជាមួយលោក Patrick Suckling ឯកអគ្គរដ្ឋទូតសកលោកទទួលបន្ទុកបរិស្ថានរបស់ អូស្រ្តាលី (រូបថតៈ  Phương Hoa - TTXVN)

ក្នុងជំនួបនេះ ប្រធានគណះកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានឲ្យដឹងថា វៀតណាមកំពុងស្ថិតក្នុងដំណើរការធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល លើកកម្ពស់សមាមាត្រថាមពលកកើតឡើងវិញនិង ថាមពលថ្មីតាមទិសដៅរៀបចំរចនាសម្ព័នស្ថិរភាពជាង ធានាឱ្យបាននូវសន្តិសុខថាមពល កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរួមចំណែកដល់កិច្ចការពារបរិស្ថាននិងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ វៀតណាមជានិច្ចកាល មានបំណងសហការជាមួយប្រទេសអភិវឌ្ឍន៍នានាលើទូទាំងពិភពលោក ក្នុងនោះមានអូស្ត្រាលីលើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

រីឯលោក Patrick Suckling បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុដូច្នេះចាំបាច់ត្រូវមានគោលនយោបាយសមស្រប ដើម្បីសម្របខ្លួននិងកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ ជាពិសេសត្រូវផ្តោតសំខាន់លើ ការអភិវឌ្ឍន៍គោលនយោបាយថាម ពលប្រកបដោយចីរភាព។

នាថ្ងៃដ៏ដែលលោក Nguyen Van Binh ក៏បានអញ្ជើញទទួលលោក Timothy Geithner អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Warburg Pincus ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ