ប្រធានគណៈកម្មការអឺរ៉ុបសង្ឃឹមថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលលើការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19
(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី ៤ ខែឧសភា បានអំពាវនាវនិងសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលសំដៅផ្តល់ជំនួយឧបត្ថម្ភដល់ការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ AP) |
នាបច្ចុប្បន្ន គំនិតផ្តួចផ្តើមរៃអង្គាទឹកប្រាក់ជាសកលរបស់សហភាពអឺរ៉ុប នៅតែខ្វះថវិកាប្រមាណ ១០០ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងគោលដៅដែលបានកំណត់។ បណ្តាប្រទេសនៅលើពិភពលោក អង្គភាពអាជីវកម្មនិងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងមូលនិធិ Bill និង Melinda Gates បានសន្យាថានឹងចូលរួមវិភាគទានដល់មូលនិធិរបស់សហភាពអឺរ៉ុបផងដែរ។
ការអំពាវនាវរបស់លោកស្រី Ursula von der Leyen ត្រូវបានធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងផ្តល់ទឹកប្រាក់ដល់ការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ ទោះយ៉ាងណាក៏ដោយ តំណាងរដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មិនបានចូលរួមកិច្ចប្រជុំតាមអនឡាញបង្ហាញនូវគំនិតផ្តួចផ្តើមជាសកលរបស់សហភាពអឺរ៉ុបដើម្បីប្រមូលថវិកាជាង ៨ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នោះឡើយ៕