ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Nguyen Van Giau បានទទួលជួបប្រធានគណៈប្រតិភូសភាន័រវេស ដែលកំពុងចូលរួមមហាសន្និបាត AIPA ៤០
(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា នៅទីក្រុងបាង កកប្រទេសថៃ ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Nguyen Van Giau បានទទួលជួបប្រធានគណៈប្រតិ ភូសភាន័រវេស ដែលកំពុងចូលរួមសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA ៤០) សមាជិកសភា លោក Elin Agdestein ផងដែរ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Nguyen Van Giau បានទទួលជួបជាប្រធានគណៈប្រតិភូសភាន័រវេស ដែលចូលរួមមហាសន្និបាត AIPA 40 សមាជិកសភា Elin Agdestein |
ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Nguyen Van Giau បាន ជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានអនុម័តនិងអនុវត្តនោះ នឹងរួមចំណែកបើកចេញឱកាសធ្វើអាជីវកម្មថ្មីសម្រាប់ សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។ ក្នុងពិធីនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Nguyen Van Giau បានបង្ហាញនូវគោលបំណងថា ន័រវែសចង់គាំទ្រជំហរសុចរិតរបស់វៀតណាមនិងអាស៊ាន ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
ក្នុងនាមជាដៃគូសំខាន់របស់វៀតណាម ប្រធានគណៈប្រតិភូសភាន័រវេស បានសង្កត់ធ្ងន់ថា សភាន័រវេសមានបំណងនិងត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនគណៈប្រតិភូចូលរួមមហាសន្និបាត AIPA ៤១ ដែលប្រារព្ធធ្វើនៅប្រទេសវៀតណាម។ លោកប្រធានរូបនេះបានលើកឡើងថា សក្ដានុពលនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់ ហេតុដូច្នេះ វៀតណាមនឹងន័រវេស គួរមានជំនួបពិភាក្សានៅខាងក្រៅមហាសន្និបាត AIPA ៤១ ដើម្បីពិភាក្សាលើបញ្ហាជាក់លាក់បន្ថែមទៀត។ ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានគណៈប្រតិភូសភាន័រវេសបានបញ្ជាក់ថា ន័រវែសយល់ព្រមនិងគាំទ្រគោលជំហររបស់វៀតណាមលើការដែលប្រទេសទាំងអស់ ត្រូវតែ គោរពច្បាប់អន្តរ ជាតិនិងគោរពអធិបតេយ្យភាពលើសមុទ្ររបស់បណ្តាប្រទេសផងដែរ៕