ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Hoang Binh Quan ជួបសន្ទនាជាមួយគណៈប្រតិភូបក្សនិងរដ្ឋគុយបា

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Hoang Binh Quan ជួបសន្ទនាជាមួយគណៈប្រតិភូបក្សនិងរដ្ឋគុយបា - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Hoang Binh Quan ជួបសន្ទនាជាមួយគណៈប្រតិភូបក្សនិងរដ្ឋគុយបា

          (VOV)_វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនរួមជាមួយគុយបា​ 
រក្សា និងពូនជ្រុំចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
 វៀតណាមនិងគុយបាអោយបានអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ ស៊ីជំរៅនិងមានប្រសិទ្ធិ
ភាព។ នេះគឺជាការអះអាងរបស់លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង
ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម ក្នុង​ជំនួបសន្ទនាជាមួយ លោក
 Jose Ramon Balaguer Cabrera លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការ
កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ដែលបានមកចូលរួមពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៤០នៃទិវា​រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេស
ជាតិ នៅទីក្រុងហូជីមិញ ថ្ងៃទី២៩ មេសា។ លោក Hoang Binh Quan មានគោល
បំណងថា៖ នាពេលខាងមុខ ​ភាគីទាំងពីរបន្តរួមសហការយ៉ាងស្អិតរមួយ សកម្ម
អនុវត្តកិច្ចព្រមព្រៀងរវាងបក្សនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ