ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong ជូនពរស្ថាប័នសារព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong ជូនពរស្ថាប័នសារព័ត៌មាន - ảnh 1
អគ្គនាយក វិទ្យុសម្លេងវៀតណាមលោក Nguyen The Ky ថ្លែងមតិ

(VOVworld)-នាព្រឹកថ្ងៃទី១៦មិថុនា លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មា
ធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បានអញ្ជើញទៅទស្សនានិងជូន
ពរវិទ្យុសម្លេងវៀតណាម ស្ថានីយ៍ទូរទស្សន៍វៀតណាម​ ទស្សនាវដ្តីកុម្មុយនិស្តនិង
កាសែតមហាសាមគ្គី ក្នុងឱកាសរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍
វៀតណាមថ្ងៃទី២១មិថុនា។ ក្នុងជំនួបធ្វើការជាមួយវិទ្យុសម្លេងវៀតណាម លោក
Vo Van Thuong បានផ្តល់អនុសាសន៍ថា៖

“ទន្ទឹមជាមួយនឹងសំណូមពរភារកិច្ចខ្ពស់នោះ គឺរាល់ការសាកល្បងអំពីការប្រគួត
ប្រជែងនូវព័ត៌មាន និងការអភិវឌ្ឍន៍ព័ត៌មានគ្រប់ប្រភេទដូចបច្ចុប្បន្ននោះ ក៏បាន
ដាក់ចេញនូវសំណូមពរចាំបាច់គឺអង្គភាពត្រូវជំនះពុះពារដើម្បីក្លាយទៅជាកាណាល់
ផ្សាយព័ត៌មានគួរឲ្យជឿទុកចិត្ត”។

        តាងនាមថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ អគ្គនាយក វិទ្យុ
សម្លេងវៀតណាមលោក Nguyen The Ky បានអះអាងថា ដោយការខិតខំ ប្រឹងប្រែង
នោះ វិទ្យុសម្លេងវៀតណាមនឹងក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយខ្លាំង របស់ប្រទេសជាតិ
 សក្តិសមទៅនឹងការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងការ ជឿ ទុកចិត្តរបស់ទស្ស
និកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ