ប្រធានគណៈកម្មាធិការឃោសនាប្រជាជនលោកស្រី Truong Thi Mai អបអរសាទរគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម
|
ប្រធានគណៈកម្មាធិការឃោសនាប្រជាជនលោកស្រី Truong Thi Mai អបអរសាទរគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម |
(VOV)_ក្នុងឱកាសបុណ្យណូអែល ២០១៦ នារសៀលថ្ងៃទី១៣ធ្នូ លោកស្រី Truong
Thi Mai ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម បានអញ្ជើញទៅបំពេញការ
ងារនិងអបអរសាទរ គណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម និង អាសឺវែក Tran
Xuan Manh អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការសាមគ្គីកាតូលិកវៀត
ណាម។ លោកស្រី Truong Thi Mai បានអះអាងថា៖ គណៈកម្មាធិការសាមគ្គីកាតូលិក
វៀតណាមជានិច្ចកាលដើរតួនាទីស្នូល ក្នុងចលនាស្នេហារជាតិរបស់សហគមន៍ជនកា
តូលិក និងទទួលបានសមិទ្ធិផលសកម្មជាច្រើន។ លោកស្រី Truong Thi Mai ក៏បាន
សម្ដែងជំនឿជាក់ថា៖ នាពេលខាងមុខនេះ គណៈកម្មាធិការសាមគ្គីកាតូលិកគ្រប់
ជាន់ថ្នាក់ បន្តពង្រីកស្នាដៃដែលទទួលបាន ផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបធ្វើសកម្មភាព
លើកស្ទួយជីវភាពរស់នៅ។ ក៏ក្នុងឱកាសនេះដែរ លោកស្រី Truong Thi Mai សូមប្រ
សិទ្ធិពរជូនបណ្ដាអាសឺវែក ជនរួមជាតិកាន់សាសនាកាតូលិកមានបុណ្យណូអែលមួយ
ប្រកបដោយសុខសាន្តត្រាណ សុភមង្គល៕