ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម Dinh The Huynh បំពេញការងារនៅខេត្ត Son La
(VOV)_ នាថ្ងៃទី១៣ វិច្ឆិកា ក្រុមការងារនៃអនុគណៈកម្មការសំណុំឯកសារមហា
សន្និបាតបក្ស លើកទី១២ ដោយលោក Dinh The Huynh ប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹម បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត
Son La ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ ការពារប្រ
ទេស សន្តិសុខ និងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ របស់បក្ស ក្នុងអាណត្តិ ២០១០-២០១៥។
|
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម Dinh The Huynh |
ថ្លែងមតិនៅទីនេះ លោក Dinh The Huynh បានលើកសរសើរបណ្ដាសមិទ្ធិដែល
បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
វប្បធម៌ ការពារប្រទេស សន្តិសុខ បើកទូលាយសកម្មភាពកិច្ចការបរទេស លទ្ធផល
នៃការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោក Dinh
The Huynh ក៏បានស្នើគណៈកម្មាធិការបក្សខេត្ត Son La ត្រូវប្រមូលផ្តុំដឹកនាំ បញ្ជា
ណែនាំដើម្បីសម្រេចរាលភារកិច្ច អំពីសេដ្ឋកិច្ច សង្គម ដែលបានដាក់ចេញនាពេល
ខាងតមុខ៕