ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែសីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper។

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Joe Biden រដ្ឋមន្ត្រីការបរទេសលោក Antony Blinken រួមទាំងឯកអគ្គរដ្ឋទូត និងបុគ្គលិកនៃស្ថានទូត ស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅវៀតណាម  ទីភ្នាក់ងារ អង្គការ និងប្រជាជនអាមេរិកជាច្រើនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ប្រការនេះមិនត្រឹមតែជាការលើកទឹកចិត្តដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ រូបថត៖ Phương Hoa/TTXVN

ដោយសង្កត់ធ្ងន់លើសមិទ្ធិផលមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ អប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលចាត់ទុកថាជារបកគំហើញមួយក្នុងទំនាក់ទំនងវៀតណាម-អាមេរិកនោះ  ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានស្នើថា សហរដ្ឋអាមេរិកបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យ semiconductors; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យា និងអង្គការពាណិជ្ជកម្មនៃប្រទេសទាំងពីរ រួមទាំងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានឲ្យដឹងថា ទីភ្នាក់ងារ ក្រសួង និងវិស័យនៃប្រទេសទាំងពីរកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការបញ្ជាក់ពីផែនការអនុវត្តន៍សេចក្តីថ្លែងការណ៍។ ភាគីទាំងពីរបានឯកភាពថា ឆ្នាំ ២០២៥  ជាឆ្នាំដ៏សំខាន់បំផុត គូសសញ្ញារយៈពេល ៥០ វៀតណាមឯកភាពប្រទេសជាតិ (១៩៧៥-២០២៥) និងខួបលើកទី ៣០ នៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក (១៩៩៥-២០២៥) គឺជាឱកាសសម្រាប់ប្រទេសទាំងពីររួមគ្នា ទទួលស្គាល់ការបោះជំហានដ៏មានប្រសិទ្ធភាព ពីជម្រៅនៃប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ